អំពីយើង

កម្មវិធី កម្មសិក្សា (Internship) ក្នុងវិស័យទេសចរណ៍ គឺជាមធ្យោបាយដ៏ប្រសើរចំពោះសិស្ស-និស្សិត/យុវជន ដើម្បីទទួលបាននូវបទពិសោធន៍កាងារជាក់ស្តែងបន្ទាប់ពីការសិក្សាក្នុងសាលា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ សិស្ស-និស្សិត/យុវជន ដែលកំពុងសិក្សាជំនាញទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជន បានរៀបចំកម្មវិធីកម្មសិក្សា (Internship) នៅក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្រាប់សម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចស្វែងរកឱកាសកម្មសិក្សាខ្លីៗ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ជាដៃគូ។

គោលបំណង

  • ដើម្បីឱ្យសិស្ស-និស្សិត ដែលសិក្សាជំនាញទេសចរណ៍ មានឱកាសស្វែងយល់អំពីប្រព័ន្ធកម្មសិក្សា ( Internship) ក្នុងវិស័យទេសចរណ៍ និងក្រេបយកបទពិសោធន៍ល្អពីស្ថាប័ន ដែលខ្លួនចុះកម្មសិក្សា។
  • ផ្តល់ភាពងាយស្រួលដល់សិស្ស-និស្សិតដែលសិក្សាជំនាញទេសចរណ៍ស្វែងរកកន្លែងចុះកម្មសិក្សានៅតាមស្ថាប័នរដ្ឋ-ឯកជន ដែលអាចនឹងក្រេបយកបទពិសោធន៍ល្អពីស្ថាប័ន ដែលខ្លួនចុះកម្មសិក្សានោះ និងអាចអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

បេសកកម្ម

  • ធ្វើទំនាក់ទំនង និងផ្សព្វផ្សាយកម្មវិធីកម្មសិក្សា (Internship) ក្នុងវិស័យទេសចរណ៍ ឱ្យបានទូលំទូលាយដកល់ស្ថាប័នរដ្ឋ-ឯកជន និងសិស្ស-និស្សិតដែលសិក្សាជំនាញទេសចរណ៍។
  • ផ្តល់ភាពងាយស្រួលដល់ស្ថាប័នរដ្ឋ-ឯកជន (អ្នកផ្តល់កន្លែងចុះកម្មសិក្សា) និង សិស្ស-និស្សិត (អ្នកត្រូវការកម្មសិក្សា)អាចជួបពិភាក្សាគ្នាផ្ទាល់។
  • ដើម្បីអនុវត្តតាមយុទ្ធនាការនៃ “បុគ្គលិកម្នាក់ ជំនាញមួយ” ក៏ដូចជាចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ”
  • ផ្តល់ឯកសារពាក់ព័ន្ធសម្រាប់សិក្សាស្វែងយល់ និងរៀបចំឯកសារ CV ដើម្បីស្វែងរកកម្មសិក្សា និងការងារ។