មនុស្សជាច្រើនចំណាយពេលច្រើនណាស់សម្រាប់ធ្វើការជាងធ្វើអ្វីៗផ្សេងទៀត។ ចុះហេតុអ្វីក៏មិនស្វែងរកការងារដែលអ្នកស្រលាញ់ពេញចិត្តទៅ? នេះជាវិធីខ្លះៗសម្រាប់ស្វែងរកការងារដែលអ្នកស្រលាញ់៖
១) ត្រូវដឹងថាខ្លួនឯងជាអ្នកណា៖ បើអ្នកយល់ពីខ្លួនឯងកាន់តែច្រើននុះអ្នកនឹងអាចរកអាជីពមួយដែលសាកសមនឹងអ្នកបានទៅថ្ងៃអនាគត។
២) ស្វែងរកអ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត៖ ប្រសិនបើអ្នកអាចស្វែងរកឃើញពីអ្វីមួយដែលអាចធ្វើអោយអ្នកសប្បាយចិត្តនោះគួបផ្សំនឹងភាពខ្លាំងដែលមានស្រាប់ពីធម្មជាតិទៀតនោះអ្នកនឹងទទូលបានជោគជ័យយ៉ាងធំ។
៣) ធ្វើការងារណាដែលអ្នកពេញចិត្ត៖ មនុស្សជាច្រើនមិនពេញចិត្តទៅនឹងការងាររបស់ពួកគេទេដោយសារតែគេជ្រើសរើសការងារមួយដែលគេមិនពេញចិត្តរួចព្យាយាមបត់បែនការរស់នៅនោះអោយស៊ីទៅនឹងការងារទៅវិញ។
៤) ក្លាហានរកអ្វីដែលអ្នកពេញចិត្ត៖ អ្នកមិនអាចទ្រាំធ្វើការងារមួយដែលអ្នកមិនពេញចិត្តហើយមិនសាកសមទៅនឹងសមត្ថភាពអ្នកបានទេ។ វាអាចសាកសមទៅអ្នកដទៃតែវាមិនអាច ទៅរួចចំពោះអ្នកក៏ថាបាន។ ត្រូវហ៊ានសាកល្បងចាកចេញពីការងារអ្នកមិនចូលចិត្តហើយស្វែងរកអ្វីដែលអ្នកគិតថាអ្នកអាចបន្តបាន។
៥) ស្វែងរកជំនួញ៖ អ្នកអាចស្វែងរកអ្នកប្រឹក្សាការងារនានាដើម្បីអោយ អ្នកយល់កាន់តែដឹងច្បាស់ ។