៤ ហេតុផល ដែលអ្នកគួរតែធ្វើឲ្យមាន តម្លាភាពនៅកន្លែងការងារ

៤ ហេតុផល ដែលអ្នកគួរតែធ្វើឲ្យមាន តម្លាភាពនៅកន្លែងការងារ

 

១. ធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើង

11.jpg (58 KB)

បុគ្គលិកជាទូទៅ ពេលគេធ្វើការលាឈប់ពីការងារ ពីក្រុមហ៊ុនណាមួយនោះ គេមិនត្រឹមតែឈប់ពីការងារគេនោះទេ តែគេលាឈប់ពីចៅហ្វាយគេផងដែរ។ ជាការពិត តាមការធ្វើការស្ទង់មតិមួយបានបង្ហាញថា ៣៧% នៃ បុគ្គលិក ៣,០០៨នាក់ ដែលបានធ្វើការស្ទង់មតិ ពួគេចាក់ចេញពីការងារ ដោយសារតែ ការយល់ឃើញមិនស្របគ្នា និងខ្វះការយោគយល់គ្នា រវាង គេ នឹងចៅហ្វាយរបស់គេ។

 ២. ធ្វើឲ្យមានការចុះសម្រុងនឹងគ្នាកាន់តែប្រសើរឡើង

12.jpg (50 KB)

ភាពចុះសម្រុងគ្នាបានល្អរវាងបុគ្គលិក និងបុគ្គលិក វាជាផលល្អមួយដែលក្រុមហ៊ុន សហគ្រាសទាំងអស់ចង់បាន ដោយហេតុថា វានឹងធ្វើឲ្យក្រុមហ៊ុនរីកចំរើនបានយ៉ាងរលូន សហសេវិកធ្វើការសហការគ្នាបានល្អ ជួយចូលរួមដោះស្រាយបញ្ហាឲ្យគ្នាទៅវិញទៅមក និង ធ្វើឲ្យលំហូការងារ របស់ក្រុមហ៊ុនធ្វើប្រតិបត្តកាណ៍គ្មានការកកស្ទះ។

ការទទួលបានតម្លាភាព ធ្វើអោយបុគ្គលិកទំាំងអស់ មើលទៅលើគោលដៅរួមមួយ ហើយនឹង ស្វែងយល់ពីតួនាទី និង ការទទួលខុសត្រូវរបស់គ្នាទៅវិញទៅមក។ បើមានការចុះសម្រុងគ្នាល្អបែបនេះ នោះការយល់ឃើញថា តម្លាភាពគួរត្រូវបានអនុវត្តបានយ៉ាងត្រឹមត្រូវនៅកន្លែងការងារ។

៣. ធ្វើឲ្យមានរាល់ដំណោះស្រាយកាន់តែល្អប្រសើរ

1.png (19 KB)

នៅពេលអ្នកដឹនាំមានតម្លាភាព នោះការដោះស្រាយនៅបញ្ហាផ្សេងៗក៏មានភាពងាយស្រូល និងបានរហ័សផងដែរ។ នេះក៏ដោយសារតែ រាល់បញ្ហាទាំងអស់មានភាពបើកទូលាយ ក្រុមហ៊ុនមានភាពស្មោះត្រង់ជាមួយបុគ្គលិក ហើយបុគ្គលិកក៏អាចជួយដោះស្រាយបញ្ហាទាំងនោះបានដែរ។

៤. ការចូលរួមកាន់តែល្អប្រសើរ

1.jpg (72 KB)

វប្បធម៌មួយដែលផ្តល់តំលៃទៅលើ តម្លាភាព នៅក្នុងកន្លែងការងារ វាជួយធ្វើមានការភ្ជាប់គ្នាល្អនៃបុគ្គលិក។ ជាស្តែង នៅក្នុងការធ្វើអង្កេតមួយ របស់សាកលវិទ្យាល័យហាហ្វត នៅក្នុងឆ្នាំ២០១៣ បានបង្ហាញថា ៧០% នៃការធ្វើអង្កេតទាំងនោះ និយាយថា នៅពេលដែលអ្នកដឹកនាំជាន់ខ្ពស់ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងការទំនាក់ទំនងយុទ្ធសាស្រ្តក្រុមហ៊ុន។ នៅពេលដែលវាក្លាយទៅជាការភ្ជាប់ទំនាក់ទំនងបុគ្គលិក នោះវានឹងជាវិធីដ៏ល្អបំផុត ដើម្បីបង្ហាញពីបញ្ហារបស់ក្រុមហ៊ុនទាំងអស់។ LinkIn CEO, Jeff Weiner បានជំរុញឲ្យស្ថាប័ន បង្កើតនៅតម្លាភាពនៅក្នុងអង្គភាពគ្រប់គ្រង។ ទោះបីជាគាត់ មិនបានចំនាយពេលប្រជុំជាប្រចាំក៏ដោយ អំឡុងពេលដែលគាត់ធ្វើបច្ចុប្បន្នភាពលើបញ្ហារបស់បុគ្គលិកជាមួយនឹងក្រុមហ៊ុន និងស្តាប់យោបល់របស់ពួកគេ។